បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Caughtoffside បានអោយដឹងថាក្លឹប Tottenham Hotspur កំពុងសម្លឹងឃើញនៅកីឡាករ Diogo Jota របស់ក្លឹប Al-Ittihad ដែលអាចនឹងផ្ទេរនៅខ្សែមករាខាងមុខនេះ។
លោក Ange Postecoglou ធ្លាប់បានធ្វើការជាមួយនឹង Jota កាលនៅដឹកនាំក្លឹប Celtic ហើយគាត់ចង់បានកីឡាករម្នាក់នេះមកកាន់ Spurs។ កីឡាករ Jota បានបាត់បង់នៅតំណែងរបស់ខ្លួនក្នុងជម្រើសដំបូង ក្រោយទើបតែទៅចូលរួមជាមួយនឹងក្លឹប Al-Ittihad ទើបតែបាន ២ខែប៉ុណ្ណោះ៕