Bellingham បានបន្តការចាប់ផ្តើមជីវិតដ៏អស្ចារ្យរបស់គាត់នៅ Bernabeu ដោយស៊ុតបញ្ចូលទីបានពីរគ្រាប់ក្នុងការប្រកួតដែល Real Madrid យកឈ្នះ Osasuna ក្នុងលទ្ធផល 4-0 កាលពីថ្ងៃសៅរ៍។
កីឡាករវ័យ 20 ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីបាន 10 គ្រាប់ក្នុងការបង្ហាញខ្លួន 10 លើកដំបូងរបស់គាត់សម្រាប់ក្លឹបយក្សអេស្ប៉ាញ ហើយបានតាមទាន់កំណត់ត្រាដែលរកបានដោយ Ronaldo ក្នុងឆ្នាំ 2009 ។ ប៉ុន្តែ Bellingham បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីចំនួន 3 ដង គឺច្រើនជាង Ronaldo ដោយ CR7 បញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីចំនួន 1ដងប៉ុណ្ណោះនៅក្នុង 10ប្រកួតដំបូងសម្រាប់ Real Madrid។
ក្រោយចប់ការប្រកួត លោក Ancelotti គ្រូបង្វឹករបស់ក្រុមអធិរាជស បានលើកឡើងថា គ្មាននរណាម្នាក់រំពឹងថា Bellingham នឹងស្វែងរកគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់គាត់បានលឿនយ៉ាងនេះនោះទេ ដោយបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា៖ «Bellingham គឺជារឿងធម្មតារបស់គាត់ គាត់មានឱកាសជាច្រើនក្នុងការវាយប្រហារ ហើយការពិតដែលថាគាត់មិនមានទីតាំងថេរនៅលើទីលាន គាត់ដាក់សម្ពាធខ្លាំងដល់គូប្រកួត ហើយគ្មាននរណាម្នាក់រំពឹងថាគាត់អាចនឹងរកគ្រាប់បាល់បាននោះទេ»៕