បរទេស៖ នេះបើយោងតាមការចេញផ្សយរបស់ Tutto Juve បានអោយដឹងថាក្រោយបានពង្រឹងនៅតំបន់បម្រើរបស់ខ្លួនជាមួយនឹងការនាំយកមកនៅកីឡការ Alexis Mac Allister, Dominik Szoboszlai, Wataru Endo និង Ryan Gravenberch នារដូវក្តៅនេះ ក្លឹបហង្សក្រហមនៅសម្លឹងឃើញការចុះហត្ថលេខាយកខ្សែបម្រើ Thuram ម្នាក់ទៀត។
.jpeg?auto=webp&format=pjpg&width=3840&quality=60)
ក្នុងនោះក៏មានក្លឹប Juventus, Manchester City, Paris Saint-Germain និង Borussia Dortmund ដែលបានចាប់អារម្មណ៍ចង់បានគាត់ផងដែរ។
ទោះបីជាមានការចាប់អារម្មណ៍ពីក្លឹបច្រើនក៏ដោយ ប៉ុន្តែក្លឹប Liverpool បាននឹងកំពុងនាំមុខគេ។ កីឡាករវ័យ ២២ឆ្នាំរូបនេះបានបង្ហាញខ្លួន ៦ប្រកួតហើយអោយក្លឹបនៅបារាំងក្នុងរដូវកាលនេះ ជាមួយនឹងកុងត្រារបស់គាត់ដែលនឹងផុតនៅឆ្នាំ២០២៥ ហើយតម្លៃផ្ទេរមានប្រមាណ ៤០លានអឺរ៉ូ៕