គ្រូបង្វឹក Spurs បាន​និយាយ​បែប​នេះ​ទៅ​កាន់​លោក Mikel Arteta មុន​ការ​ប្រកួត North London Derby

0

អ្នកចាត់ការ​ក្រុម Tottenham លោក Ange Postecoglou ពោរពេញ​ដោយ​ការ​សរសើរ​ចំពោះ​គ្រូបង្វឹក​ក្រុម Arsenal លោក Mikel Arteta ប៉ុន្តែ​បាន​សារភាព​ថា​ពួក​គេ​មាន​លក្ខ​ណះ​ពិសេស​ខុស​ប្លែក​គ្នា​។

វា​ជា​ការ​ចាប់ផ្តើម​ដ៏​គួរ​ឱ្យ​រំភើប​មួយ​ក្នុង​ជីវិត​នៅ​ភាគ​ខាងជើង​ទីក្រុង​ឡុ​ង​ដ៍ សម្រាប់​គ្រូបង្វឹក​សញ្ជាតិ​អូស្ត្រាលី ដោយ​ក្រុម Spurs ឈរ​នៅ​លេខ​រៀង​ទី 2 ក្នុង​ក្របខ័ណ្ឌ Premier League បន្ទាប់​ពី​ការ​ប្រកួត​ចំនួន 5 ។ Postecoglou នឹង​ទទួល​បាន​រសជាតិ​ដំបូង​របស់​គាត់​នៃ​ការ​ប្រកួត North London Derby នៅ​ថ្ងៃអាទិត្យ​ក្នុង​កីឡដ្ឋាន Emirates ។

អតីត​គ្រូបង្វឹក Celtic មានការ​ចាប់អារម្មណ៍​ចំពោះ​ការ​ដឹកនាំ Arteta ហើយ​សរសើ​ថា Arsenal ជា​ក្លឹ​ប​ដែល​មិន​អាច​មើល​ស្រាល​បាន​ទេ បន្ទាប់​ពី​ការ​ចាប់ផ្តើម​ដ៏​លំបាក ដែល​ឥឡូវនេះ​ពួក​គេ​កំពុង​តែ​បង្កើន​ភាព​ខ្លាំង​។

Postecoglou បាន​និយាយ​ថា​៖ «​ខ្ញុំ​គិត​ថា Mikel ពិតជា​ពូកែ ខ្លាំង​តាំងពី​ដើម​មក ដោយ​មាន​ចក្ខុវិស័យ​ពិតប្រាកដ​សម្រាប់​ក្លឹ​ប​បាល់ទាត់ ហើយ​ក្លឹ​ប​បាន​គាំទ្រ​គាត់ ប៉ុន្តែ​ខ្ញុំ​មិន​គិត​ថា​វា​ប្លែក​ទេ​សម្រាប់​ខ្ញុំ​»​។

«​ដោយ​ផ្តល់​កិត្តិយស​ដល់​ក្រុម Arsenal និង​ផ្តល់​កិត្តិយស​ដល់ Mikel ដែល​ពួក​គេ​បាន​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ពួក​គេ​កំពុង​ទទួល​បាន​លទ្ធផល​ពី​ការ​ខំប្រឹង​របស់​ពួក​គេ ដូច្នេះ​ខ្ញុំ​មិន​ធ្វើ​តាម​ផែនការ​របស់​ពួក​គេ​ទេ​។ យើង​មាន​ផែនការ​របស់​យើង​។ យើង​មិន​ចាំបាច់​ធ្វើ​តាម​ពេលវេលា​របស់​អ្នក​ផ្សេង​ទេ យើង​មិន​ចាំបាច់​ធ្វើ​តាម​ការ​គិត​របស់​អ្នក​ផ្សេង​ទេ​។ អ្វី​ដែល​យើង​ត្រូវធ្វើ​គឺ​ត្រូវ​មានគំនិត​ច្បាស់លាស់​អំពី​អ្វី​ដែល​យើង​ចង់បាន​»៕