ចាប់ក្មេងទំនើង ៦នាក់ ក្រោយធ្វើសកម្មភាពវាយ នឹង​កាប់​ម៉ូតូ​គូរទំនាស់

0

កំពត​៖ នៅ​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង ១៦ នឹង​១០ នាទី​ល្ងាច មាន​ករណី​ហិង្សា​ដោយ​ចេតនា និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​(​វាយ នឹង​កាប់​ម៉ូតូ​)​នៅ​ចំណុច​ហាង​កាហ្វេ​ទល់មុខ​សាលា​វិទ្យាល័យ អង្គ​ស្វាយពុំសែន ស្ថិត​នៅ​ភូមិ​ត្រពាំង​ត្នោត ឃុំ​ដំបូក​ខ្ពស់ ស្រុក​អង្គរ​ជ័យ ខេត្តកំពត បណ្ដាល​អោយ​ខូចខាត​ម៉ូតូ​ចំនួន ៣​គ្រឿង​។

May be an image of 8 people

ក្រោយ​ពី​បាន​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​រួច កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គរ​ជ័យ ដឹកនាំ​ដោយ​លោក​អធិការ​ផ្ទាល់ បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ឃុំ​ដំបូក​ខ្ពស់ បាន​ធ្វើការ​ដេញ​ស្ទាក់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០៦ នាក់ និង​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​ចំនួន ០៦​គ្រឿង ។

May be an image of 7 people

– ជនសង្ស័យ​ទី​១ ឈ្មោះ រ៉េ​ន បញ្ញា ភេទ​ប្រុស អាយុ ១៦​ឆ្នាំ ជា​កសិករ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ក្តុល ឃុំ​ត្រពាំង​សាលា​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត​។
– ជនសង្ស័យ​ទី​២ ឈ្មោះ ជឿន ចេ​ន​ឌី ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ជា​កសិករ​មាន​ទីលំនៅ​ភូមិ​គាថា​វង្ស​ក្រោម ឃុំ​ត្រពាំង​សាលា​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត​។
– ជនសង្ស័យ​ទី​៣ ឈ្មោះ ហម សុធា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ក្តុល ឃុំ​ត្រពាំង​សាលា​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត​។
– ជនសង្ស័យ​ទី​៤ ឈ្មោះ ហ៊ាន សុ​គា​រី ភេទ​ប្រុស អាយុ ១៦​ឆ្នាំ ជា​កសិករ​មាន​ទីលំនៅ​ភូមិ​គាថា​វង្ស ឃុំ​ត្រពាំង​សាលា​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត ។
– ជនសង្ស័យ​ទី​៥ ឈ្មោះ ប៉ោក ពិសី ភេទ​ប្រុស អាយុ ២១​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី 12 E នៃ​សាលា​វិទ្យាល័យ​ហ៊ុន សែន​បរិវាស មាន​ទីលំនៅ​ភូមិ​ត្រពាំង​ក្តុល ឃុំ​ត្រពាំង​សាលា​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត​។
– ជនសង្ស័យ​ទី​៦ ឈ្មោះ ទន់ ប៊ុ​ន​ឆេ​ង ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី 12 D នៃ​សាលា​វិទ្យាល័យ​ហ៊ុន​សែន​បរិវាស មាន​ទីលំនៅ​ភូមិ​ត្រពាំង​កំណប់ ឃុំ​ដំបូក​ខ្ពស់ ស្រុក​អង្គរ​ជ័យ ខេត្តកំពត​។

May be an image of 8 people and motorcycle

មូលហេតុ​ក្រុម​ជនសង្ស័យ​ធ្លាប់​មាន​ទំនាស់​ពាក្យ​សំដី​ជាមួយ​សិស្សសាលា​វិទ្យាល័យ​អង្គ​ស្វាយពុំសែន ពេល​ក្រុម​ខ្លួន​មក​ដល់​ឃើញ​មាន​សិស្ស​អង្គុយ​ហូប​កាហ្វេ​នៅ​ក្នុង​ហាង​កាហ្វេ​មុខ​សាលា​វិទ្យាល័យ​អង្គ​ស្វាយពុំសែន​ក្រុម​ខ្លួន​ក៏​បាន​ចុះ​ធ្វើ​សកម្មភាព​វាយ​និង​កាប់​ម៉ូតូ​រួច​នាំ​គ្នា​រត់គេច​ខ្លួន​តែ​ត្រូវ​សមត្ថកិច្ច​ស្ទាក់​ឃាត់ខ្លួន​តែ​ម្តង​។

ជនសង្ស័យ​ទាំង ៦ នាក់ និង​មធ្យោបាយ​ម៉ូតូ​ចំនួន ៦ គ្រឿង​សមត្ថកិច្ច​យើង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត តាម​នីតិវិធី​៕

ប្រភព៖ អធិការដ្ឋាន នគរបាលស្រុកអង្គរជ័យ

May be an image of 8 people