កីឡាករ Mason Greenwood ត្រូវបានជួបជាមួយនឹងការគម្រាមសម្លាប់ ក្នុងអំឡុងការប្រកួតដំបូងអោយក្រុម Getafe ទល់នឹង Osasuna។
កាលពីថ្ងៃអាទិត្យ គាត់បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្លឹបថ្មីរបស់គាត់ ដោយបានប្ដូរចូលក្នុងតង់ទី 2 នៅនាទីទី ៧៧ ហើយគាត់បានរួមចំណែកក្នុងជ័យជម្នះ 3-2 លើ Osasuna ។
នៅក្នុងពេលនោះ អ្នកគាំទ្រដែលមកទស្សនាបានស្រែកទៅកាន់កីឡាករវ័យ ២១ ឆ្នាំថា៖ «Greenwood, muerete!’ Greenwood die ដែលវាអាចទាក់ទងនឹងការចោទប្រកាន់ពីបទប៉ុនប៉ងរំលោភ និងអាកប្បកិរិយាបង្ខិតបង្ខំដែលគាត់បានជួបក្នុងខែតុលា ឆ្នាំ 2022។
Greenwood ត្រូវបានខកខានការបង្ហាញខ្លួនអោយ Man United កាលពីឆ្នាំមុន ជុំវិញការចោទប្រកាន់ទាក់ទងនឹងនារីវ័យក្មេងម្នាក់ បន្ទាប់ពីរូបភាព និងវីដេអូត្រូវបានបង្ហោះតាមអ៊ីនធឺណិត គាត់បានប្រឈមមុខនឹងការចោទប្រកាន់ ទាក់ទងនឹងការប៉ុនប៉ងរំលោភ ប៉ុន្តែការចោទប្រកាន់ត្រូវប្រកាសលុបចោលនៅក្នុងខែកុម្ភៈឆ្នាំនេះ ។
ដោយបានដកស្រង់ពី The Athletic បានបញ្ជាក់ថាគ្រូបង្វឹក Osasuna លោក Jogoba Arrasate បាននិយាយបន្ទាប់ពីការប្រកួតនៅពេលត្រូវបានសួរអំពីការស្រែករបស់អ្នកគាំទ្រ ដោយគាត់បានលើកឡើងថា៖« ការស្រែករបស់អ្នកគាំទ្រ Getafe គឺពិតជាអាក្រក់ណាស់ ហើយការស្រែកប្រឆាំងនឹង Greenwood ក៏វាអាក្រក់ផងដែរ»៕