ក្រុមជម្រើសជាតិអង់គ្លេស មិនលាក់បាំងពីការពិត ដែលពួកគេប្រាថ្នាចង់ឈ្នះពាន EURO 2024 នៅក្នុងប្រទេសអាឡឺម៉ង់ ប៉ុន្តែតើពួកគេអាចធ្វើបានទេ ប្រសិនបើពួកគេមិនមានកំពូលកីឡាករនៅលើទីលាន?
ជាលើកដំបូងក្នុងរយៈពេលជាច្រើនឆ្នាំ ដែលអ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេស មានទេពកោសល្យក្នុងការវាយសម្រុកយ៉ាងខ្លាំង។ ការប្រកួតជាមួយអ៊ុយក្រែនកាលពីថ្ងៃសៅរ៍ Gareth Southgate មិនមានកីឡាករ Jack Grealish ដោយសាបញ្ហារបួស ខណៈដែលកីឡាករដូចជា Raheem Sterling, Jadon Sancho, Jarrod Bowen និង Harvey Barnes មិនត្រូវបានជ្រើសរើសសម្រាប់ក្រុម។
នៅពេលអ្នកសារព័ត៌មានសួរអំពីកីឡាករខ្សែបម្រើរបស់គាត់លោក Gareth Southgate បានឆ្លើយថា៖ «សម្រាប់ Phil Foden គាត់ធ្វើបានល្អការប្រកួតបីចុងក្រោយ ។ សប្តាហ៍នេះ James Maddison បានមកហ្វឹកហាត់ទៀងទាត់ ហើយយើងឃើញថាសមត្ថភាពរបស់គាត់បានកើនឡើង ដូច្នេះហើយគាត់ជាជម្រើសដំបូងរបស់យើង ។ ចំណែក Jude Bellingham គាត់ជាកីឡាករនៅក្នុងកម្រិតខ្ពស់ម្នាក់ ហើយគាត់សាកសមបំផុតសម្រាប់តំបន់កណ្ដាល ។ ប៉ុន្តែជាមួយនឹង Declan Rice បានក្លាយជាដៃគូល្អជាមួយ Jordan Henderson ។ ដូច្នេះយើងគ្មានក្ដីបារម្មណ៍នោះទេ ។ យ៉ាងណាមិញយើងត្រូវធ្វើឲ្យបានល្អជាងមុន ពេលប៉ះជាមួយស្កុតឡែនក្នុងទីក្រុង Glasgow នៅយប់ថ្ងៃអង្គារ»៕