អតីតអ្នកចាត់ការ Chelsea លោក Graham Potter បានបដិសេធឱកាសជំនួសលោក Laurent Blanc ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ Olympique Lyonnais នេះបើយោងតាម The Athletic ។បច្ចុប្បន្ន Lyon គឺជាក្រុមបាតតារាងនៅ Ligue 1 ហើយមិនដែលឈ្នះសោះ បន្ទាប់ពីការប្រកួត 4 លើកដំបូងនៃរដូវកាលថ្មីរបស់ពួកគេ។
ឥឡូវនេះ Lyon កំពុងស្វែងរកអ្នកជំនួសគ្រូបង្វឹកសញ្ជាតិបារាំង។ វាត្រូវបានគេរាយការណ៍កាលពីយប់ថ្ងៃពុធដោយ L’Équipe ថា Lyon បានទៅជួប Potter ដែលគ្មានការងារធ្វើចាប់តាំងពីគាត់ត្រូវបានបណ្តេញចេញនៅ Chelsea ។ អ្នកចាត់ការសញ្ជាតិអង់គ្លេសរូបនេះក៏បានទាក់ទាញការចាប់អារម្មណ៍ពីគូប្រជែង Ligue 1 គឺក្លឹប Nice។ សម្រាប់លោក Potter ក៏មិនចូលរួមជាមួយ Lyon ដែរបើយោងតាម The Athletic។
ទោះជាយ៉ាងណាក៏ដោយ Potter បានប្រាប់ថាវាមិនមែនជាពេលវេលាត្រឹមត្រូវក្នុងការកាន់កាប់ក្លឹបណាមួយនោះទេ៕