ដំណឹងចង់ចាកចេញរបស់ Gravenberch បានធ្វើអោយក្លឹបនៅអង់គ្លេសច្រួលច្របល់

0

បរទេស៖ កីឡាករ Gravenberch មិនបានបង្ហាញខ្លួនក្នុងជម្រើស ១១នាក់ដំបូងរបស់ក្រុមលោក Thomas Tuchel ក្នុងការប្រកួតរវាងក្លឹប Bayern Munich ជាមួយនឹង Augsburge កាលពីថ្ងៃអាទិត្យនោះទេ។ ដោយគាត់បានត្រឹមចូលជំនួសនៅកីឡាករ Coman នៅនាទីទី ៨១ប៉ុណ្ណោះ។

ខ្សែបម្រើរូបនេះ ដែលមានព័ត៌មានចចាមអារាមជាមួយនឹងការផ្ទេរមកកាន់ក្លឹប Liverpool និង Mancheser United នៅរដូវក្តៅនេះ បានបញ្ជាក់អំពីភាពមិនច្បាស់លាស់នៅអនាគតរបស់គាត់ជាមួយនឹងក្លឹបនៅ Bundesliga មួយនេះ។

ក្នុងនោះបើយោងតាមការចេញផ្សាយរបស់ BILD បានអោយដឹងថា បន្ទាប់ពីចប់ការប្រកួតជាមួយនឹង Augsburg ខ្សែបម្រើសញ្ជាតិហូឡង់ វ័យ ២១ឆ្នាំរូបនេះ បាននិយាយថា “ខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងនៅថ្ងៃខាងមុខនោះទេ”។

ក្រោយទើបបង្ហាញខ្លួនបាន ៦ប្រកួតប៉ុណ្ណោះសម្រាប់ក្លឹប Bayern កាលពីឆ្នាំទៅ កីឡាករ Gravenberch ទើបតែបង្ហាញខ្លួនលើកដំបូងសម្រាប់រដូវកាល ២០២៣-២០២៤ ក្នុងការប្រកួតក្នុងផ្ទះជាមួយនឹងក្លឹប Augsburg នោះទេ។ ជាមួយនឹងពេលវេលាប្រកួតមិនគ្រប់គ្រាន់ ធ្វើអោយកីឡាករសញ្ជាតិហូឡង់រូបនេះ សម្លឹងរកមើការចាកចេញ ដែលចំនុចនេះបានទាក់ទាញនៅក្លឹប Liverpool និង Manchester United។

គួរបញ្ជាក់ថា ក្រោយប្រកួតឈ្នះ Augsburge នៅក្នុងលទ្ធផល ៣ទល់នឹង១ កាលពីថ្ងៃអាទិត្យកន្លងទៅ ក្រុមរបស់លោក Tuchel នឹងត្រូវជួបប្រកួតជាមួយនឹងក្លឹប Monchengladbach បន្តទៀតនៅថ្ងៃទី២ ខែ​កញ្ញា៕