ក្លឹបនៅអង់គ្លេសមួយនេះ ដាក់សំណើរដល់ទៅ ៤០លានអឺរ៉ូ ទៅកាន់ Fiorentina

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Brentford បានដាក់សំណើរជាថ្មីម្តងទៀតទៅកាន់ក្លឹប Fiorentina សម្រាប់ការផ្ទេរយកកីឡាករ Nico Gonzalez។

ក្នុងនោះគេបានដឹងថា សំណើរថ្មីអាចមានកញ្ចប់ថវិកាលើ ៤០លានអឺរ៉ូ ដែលជិតដល់ទៅ ៤២លានអឺរ៉ូ។​ ហើយសម្រាប់កីឡាករវិញ គឺនឹងទទួលបាននៅប្រាក់ឈ្នួលយ៉ាងច្រើន។

គួរបញ្ជាក់ថា ក្លឹប Fiorentina ធ្លាប់បានធ្វើការបដិសេធចំពោះសំណើរផ្ទេរនេះម្តងរួចមកកាលពី ២សប្តាហ៍មុន៕