បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Al Ahli មិនដែលបើកការពិភាក្សាក្នុងការចុះហត្ថលេខាយក Marco Verratti ដូចដែលព័ត៌មានបានចេញផ្សាយនោះទេ។
មិនមានការចរចាណាមួយជាមួយនឹងខាងក្លឹប PSG ឫក៏ក្រុមការងាររបស់កីឡាករ Verratti នោះទេ។
ហើយក្លឹបតែមួយគត់ ដែលចង់បានកីឡាករ Marco Verratti គឺជាក្លឹប Al Hilal។ ដោយលក្ខខណ្ឌផ្ទាល់ខ្លួនបានព្រមព្រៀងគ្នាកាលពីខែមុន៕