Erik Ten Hag រំលឹកដល់ការទិញកីឡាករបន្ថែម មុនទីផ្សាដោះដូរបិទ

0

បរទេស៖ លោក Erik ten Hag បាននិយាយថា គាត់សប្បាយចិត្តជាមួយនឹងក្រុមដែលគាត់មាន ប៉ុន្តែអាចនឹងសម្លឹងរកមើលការយកកីឡាករមកថែមទៀតនៅមុនទីផ្សារដោះដូរកីឡាករបានបិទ។ គ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះ បានចំណាយប្រាក់ប្រមាណ ១៦៥លានផោន ក្នុងការនាំយកមកនៅកីឡាករ Mason Mount, Andre Onana និង Rasmus Hojlund ប៉ុន្តែពួកគេមិនទាន់រកបាន ខ្សែបម្រើការពារនៅឡើយទេ។

នៅក្នុងសន្និសីទកាសែតមួយ លោក Erik ten Hag បានលើកឡើងថា “ក្រុមរបស់យើងគឺគ្រប់គ្រាន់ហើយ គ្រប់តំណែងទាំងអស់ក៏គ្រប់គ្រាន់ដែរ ប៉ុន្តែពួកយើងគឺ Manchester United ពួកយើងតែងតែសម្លឹងមើលការពង្រឹងបន្ថែមទៀត ហើយនៅពេលដែលមានឪកាស ពួកយើងនឹងធ្វើវាភ្លាម។ ពួកយើងតែងតែសម្លឹងរកមើលឪកាស។ ខ្ញុំគិតថាក្រុមយើងគឺល្អហើយ។ យើង​ជឿជាក់​ថា​ យើង​អាច​ទៅ​រក​គោលដៅ​របស់​យើង​បាន”។

គួរបញ្ជាក់ថា ក្លឹបបិសាចក្រហម និងត្រូវទៅសួរសុខទុក្ខ Tottenham នៅថ្ងៃសៅរ៍នេះ ក្រោយពួកគេបានយកឈ្នះ Wolves ក្នុងលទ្ធផល ១ទល់០ យ៉ាងពិបាកកាលពីសប្តាហ៍មុន៕