បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Al Hilal បានព្យាយាមក្នុងការផ្ទេរយក Aleksandar Mitrovic ជាថ្មីម្តងទៀត ខណៈពេលដែលពួកគេបានចរចាជាមួយនឹង Neymar ដល់ដំណាក់កាលចុងក្រោយហើយ។
ការផ្ទេរអាស្រ័យទៅលើក្លឹប Fulham ខណៈពេលដែលពួកគេបដិសេធនៅសំណើររបស់ក្លឹប Al Hilal សម្រាប់ការផ្ទេរ Mitrovic។ ក្លឹបនៅតែប្រកាន់ចំហរចង់រក្សាទុកគាត់ដដែរ៕