បុរសម្នាក់នេះ ចេញមុខមកចរចាជាមួយ Mbappe ដោយផ្ទាល់

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាម្ចាស់ក្លឹប PSG លោក Nasser Al Khelaifi នឹងទទួលខុសត្រូវក្នុងការចរចាជាមួយនឹង Kylian Mbappe ដោយផ្ទាល់។

ការពិភាក្សាបានបង្ហាញនៅភាពវិជ្ជមាន បន្ទាប់ពីមានភាពតានតឹងកាលពីខែកក្កដាកន្លង ប៉ុន្តែមិនមានទាន់ការព្រមព្រៀងនោះទេ។

ជម្រើសផ្សេងមួយទៀតត្រូវលើកយកមកពិភាក្សា ដោយក្នុងនោះក៏មានរួមបញ្ចូលនៅលក្ខខណ្ឌក្នុងការចាកចេញនៅឆ្នាំ២០២៤ ផងដែរ។ ក្លឹប PSG ចង់អោយគាត់បន្តស្នាក់នៅ៕