ក្លឹប PSG រំពឹងថាអាចនឹងទទួលបានប្រាក់…… ពីការលក់ Neymar ទៅកាន់ក្លឹបនៅអារ៉ាប៊ីសាអូឌីត

0

បរទេស៖ កីឡាករសញ្ជាតិប្រេស៊ីលបានបញ្ជាក់ទៅកាន់ក្លឹប PSG ថាគាត់ចង់ចាកចេញពីក្លឹបនៅរដូវក្តៅនេះ ដោយក្លឹបនៅប្រទេសបារាំងមួយនេះអាចនឹងប្រមាណ ១៥០លានអឺរ៉ូពីការលក់ Neymar។ បន្ទាប់ពីមានការចេញផ្សាយដោយលោក Fabrizio Romano បានអោយដឹងថាក្លឹប Al Hilal នៅអារ៉ាប៊ីសាអូឌីត បានដាក់នៅសំណើរយ៉ាងច្រើនសន្ធឹកសន្ធាប់មួយសម្រាប់ផ្ទេរយកកីឡាករវ័យ ៣១ឆ្នាំនៅថ្ងៃសៅរ៍នេះ ហើយបើតាមការបញ្ជាក់របស់សារព័ត៌មាន RMC Sport បានអោយដឹងថាសំណើរមួយនេះត្រូវបានទទួលយកហើយ។ ទោះបីជាយ៉ាងណាក៏ដោយ ព័ត៌មានដដែរបានបន្ថែមថា Neymar មិនទាន់ផ្តល់អោយនៅភ្លើងខៀវនោះទេ ដោយសារតែនេះជាការពិភាក្សារវាងភ្នាក់ងាររបស់គាត់ និងខាងក្លឹបនៅក្នុងជំហ៊ានដំបូងប៉ុណ្ណោះ។

ប្រសិជា Neymar បានចាកចេញពីក្លឹប PSG នៅរដូវក្តៅនេះមែន ខាងក្លឹប Barcelona និងក្លឹបនៅ MLS មានបំណង់ចង់បានរូបគាត់។ បន្ទាប់ពីគាត់បានចំណាយពេល ៦រដូវកាលនៅបារាំង គឺរកបាន ១១៨គ្រាប់ ក្រោយបង្ហាញខ្លួន ១៧៣ប្រកួត។ ការចង់ដាក់លក់អាចជាមូលហេតុ ដែលធ្វើអោយក្លឹបម្ចាស់ជើងឯកលីគបារាំងមួយនេះ បានដកឈ្មោះកីឡាករ Neymar, Kylian Mbappe និង Marco Verratti ពីក្រុមក្នុងការប្រកួតយប់មិញនេះ។ ក្នុងនោះក្លឹប PSG ក៏ធ្លាប់បានទទួលនៅសំណើរតម្លៃ ៣០០លានអឺរ៉ូពីក្លឹបង Al Hilal ម្តងហើយចំពោះការផ្ទេរ Mbappe កាលពីខែមុន ប៉ុន្តែត្រូវបានកីឡាករបដិសេធចំពោះការផ្ទេរមួយនេះ។

ខាងក្លឹប PSG មានបំណងនឹងលក់ Mbappe នៅរដូវក្តៅនេះ ដោយសារតែគាត់មិនព្រមចុះហត្ថលេខាទៅលើកុងត្រាថ្មិជាមួយនឹងក្លឹប។ ពួកគេមកចង់អោយគាត់ចាកចេញដោយក្លឹបមិនទទួលបានអ្វីសោះនៅឆ្នាំក្រោយ ប៉ុន្តែប្រសិនជាគាត់ និង Neymar ចាកចេញនៅរដូវក្តៅនេះមែន វាអាចនឹងធ្វើអោយក្លឹបនៅបារាំងរូបនេះអាចនឹងមានបញ្ហា។

គូរបញ្ជាក់ថា ការចរចានៅតែធ្វើឡើងបន្ត ប៉ុន្តែវាទំនង់ជា Neymar នឹងមិនអាចបង្ហាញខ្លួនអោយក្លឹប PSG សម្រាប់ប្រកួតលើកក្រោយទៀតនោះទេ៕