Real Madrid កំពុង​ពិចារណា​លើ​ការ​ផ្លាស់​ប្តូរ​សម្រាប់​ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង

0

យោង​តាម Sport1 បានអោយ​ដឹង​ថា​ក្លឹ​ប Real Madrid កំពុង​ពិចារណា​លើ​ការ​ផ្លាស់​ប្តូរ​ដ៏​មាន​សក្តានុពល​មួយ​សម្រាប់​ខ្សែប្រយុទ្ធ Eintracht Frankfurt កីឡាករ Randal Kolo Muani ។

កីឡាករ​វ័យ 24 ឆ្នាំ​រូប​នេះ​បាន​បង្ហាញ​ការ​ចាប់អារម្មណ៍​ខ្លាំង​នៅ​ក្នុង​ក្រប​ខណ្ឌ Bundesliga កាលពី​រដូវ​កាល​មុន ជា​កន្លែង​ដែល​គាត់​បាន​ស៊ុត​បញ្ចូល​ទី 15 គ្រាប់​នឹង Assist ចំនួន 11 ដង​ក្នុង 32 ប្រកួត​កាលពី​រដូវ​កាល​មុន ។

ខ្សែប្រយុទ្ធ​រូប​នេះ​ក៏​បាន​បង្ហាញខ្លួន​ចំនួន ៣ លើក​សម្រាប់​ប្រទេស​បារាំង​ក្នុង​ព្រឹត្តិការណ៍ FIFA World Cup​។ ហើយ​បន្ទាប់​ពី​មិត្ត​រួម​ជាតិ​របស់​គាត់ Karim Benzema បាន​ចាក​ចេញពី​កីឡដ្ឋាន Santiago Bernabeu ទៅ​ចូលរួម​ជាមួយ​ក្រុម Al Ittihad របស់ Saudi Pro League នៅ​រដូវក្តៅ​នេះ ក្លឹ​ប Los Blancos បាន​ដាក់​សំណើរ​ទៅ​កាន់​ក្លឹ​ប​អា​ល្លឺ​ម៉​ង​ក្នុង​ការ​ចុះ​ហត្ថា​លេខា​រូប​នេះ ។

ក្លឹ​ប​បាន​ពិភាក្សា​រួច​ហើយ​ជាមួយ​អ្នកតំណាង​របស់​កីឡាករ អំពី​ការ​ផ្លាស់​ប្តូរ​ដ៏​មាន​សក្តានុពល​មួយ​នេះ ។ គួរ​បញ្ជាក់​ផង​ដែរ Paris Saint-Germain ក៏​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​ចាប់អារម្មណ៍​លើ​ហត្ថលេខា​របស់ Kolo Muani៕