Tottenham អាចនឹងធ្វើការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់កីឡាករ Romelu Lukaku ខណៈដែលពួកគេស្វែងរកអ្នកជំនួសដ៏មានសក្តានុលពសម្រាម់កំពូលកីឡាករ Harry Kane ដែលបានត្រៀមផ្លាស់ទៅ Bayern Munich ។
ទីបំផុត Spurs បានយល់ព្រមលើតម្លៃខ្លួនជាមួយ Bayern សម្រាប់ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស ហើយឥឡូវនេះវាអាស្រ័យលើកីឡាករ ថាតើគាត់ចង់ចូលរួមជាមួយក្រុមជើងឯកអាល្លឺម៉ង់នៅរដូវក្តៅនេះ ឬអត់។ ហើយសារព័ត៌មានអ៊ីតាលី La Gazzetta dello Sport បានរាយការណ៍ថាក្រុម Tottenham នឹងធ្វើការចុះហត្ថាលេខាយក Lukaku ។
កីឡាករសញ្ជាតិបែលហ្ស៊ិក គឺជាកីឡាករដែលលើសតម្រូវការនៅ Chelsea ហើយត្រូវបានក្លឹប Juventus ចង់បាន ប៉ុន្តែក្លឹបអ៊ីតាលីមិនអាចទិញកីឡាករវ័យ 30 ឆ្នាំរូបនេះបានទេ ។
ជម្រើសតែមួយគត់សម្រាប់ Lukaku ប្រសិនបើការផ្លាស់ទៅ Juventus បរាជ័យគាត់នៅមានជម្រើសមួយទៀតគឺផ្លាស់ទៅ Saudi Pro League ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើក្រុម Tottenham អាចយកបានខ្សែប្រយុទ្ធ Chelsea រូបនេះ វាទំនងជាមានការធូរស្រាលយ៉ាងខ្លាំងចំពោះកីឡាករបែលហ្ស៊ិក ដែលចង់បន្តលេងនៅអឺរ៉ុប៕