ក្លឹបនៅបារាំង បានដាក់សំណើរថ្មីមួយទៀតសម្រាប់ការផ្ទេរ Denis Zakaria

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប AS Monaco បានដាក់នៅសំណើរថ្មីទៅកាន់ក្លឹប Juventus ក្នុងតម្លៃ ២២លានអឺរ៉ូ បូកនឹងតម្លៃបន្ថែម សម្រាប់ការផ្ទេរ Denis Zakaria។

ខាងក្លឹប Juventus បានទាមទារនៅកញ្ចប់ថវិកាប្រមាណ ២៥លានអឺរ៉ូ ដើម្បីអោយការផ្ទេរមួយនេះអាចកើតឡើងបាន ប៉ុន្តែភាគទាំង ២ កាន់តែខិតជិតក្នុងការផ្ទេរហើយ។

លក្ខខណ្ឌផ្ទាល់ខ្លួនត្រូវបានព្រមព្រៀងគ្នា ខណៈ Hutter កំពុងជម្រុញអោយមានការផ្ទេរ Zakaria៕