បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester City និង West Ham បាននឹងកំពុងធ្វើការពិភាក្សាលើការផ្ទេរយក Lucas Paqueta ខណៈសំណើរ ៧០លានផោនត្រូវបានបដិសេធ។
ក្លឹប West Ham សង្ឃឹមថាអាចរក្សាកីឡាករម្នាក់នេះ ប៉ុន្តែខាងកីឡាករចង់ទៅចូលរួមជាមួយនឹង City។
ការពិភាក្សាក៏បានដាក់បញ្ចូលនៅការថែមកីឡាករក្នុងការផ្ទេរមួយនេះផងដែរ ដែលវាជម្រើសដើម្បីចរចាគ្នា៕