West Ham កំពុងត្រៀមខ្លួនធ្វើរឿងមួយនេះ បន្ទាប់ពីព្រមព្រៀងជាមួយ Man Utd

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប West Ham កំពុងរង់ចាំនៅការការផ្តល់សិទ្ធិក្នុងការពិភាក្សាទៅលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងកីឡាករ Harry Maguire។

ខណៈខាង Man United ចង់អោយធ្វើការបញ្ជាក់ទៅលើរបៀបក្នុងការផ្ទេរ ក៏ដូចជាលក្ខខណ្ខក្នុងការទូរទាត់ប្រាក់ បន្ទាប់ពីព្រមព្រៀងទៅលើតម្លៃផ្ទេរ ៣០លានផោន។

សម្រាប់ Man Utd មានជម្រើសកីឡាករ ៣រូបដែលនឹងមកជំនួសកន្លែងរបស់គាត់ គឺ Pavard, Todibo និង Tapsoba៕