RB Leipzig នឹងយកកីឡាករ Feyenoord ម្នាក់នេះមកជំនួសកន្លែង Josko Gvardiol ដែលទើបនឹងចាកចេញ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប RB Leipzig និង Feyenoord បានធ្វើការទំនាក់ទំនងគ្នាដោយផ្ទាល់នៅថ្ងៃនេះ ទៅលើការផ្ទេរកីឡាករ Lutsharel Geertruida។

កិច្ចសន្យាកំពុងស្ថិតនៅដំណាក់កាលចុងក្រោយ សម្រាប់ជាតំណែងខ្សែការពារកណ្តាលជំនួសកន្លែងរបស់ Josko Gvardiol។ ការចរចាចុងក្រោយជឿជាក់ថា នឹងអាចសម្រេចជោគជ័យនៅពេលឆាប់ៗ៕