តើ Spurs គួរលក់ Harry Kane នៅពេលនេះ ឫយ៉ាងណា?

0

បរទេស៖ ខ្សែប្រយុទ្ធវ័យ ៣០ឆ្នាំ ដែលមិនទាន់ស្គាល់ជាតិពានលីគបាល់ទាត់ នៅក្នុងអាជីពរបស់ខ្លួនសោះ បើទោះបីជាគាត់ស៊ុតបញ្ចូលទីបានច្រើនអោយក្លឹប Spurs ក៏ដោយ។ ក្លឹប Bayern Munich បានព្យាយាម ក្នុងការចុះហត្ថលេខាយករូបគាត់ជាច្រើនដងមកហើយ ស្របពេលដែលកុងត្រារបស់ Kane នឹងត្រូវផុតនៅរដូវក្តៅក្រោយ។ លោក Daniel Levy អាចនឹងលក់គាត់ ដើម្បីទទួលបានប្រាក់ត្រលប់មកវិញខ្លះនៅក្នុងទីផ្សារដោះដូរនារដូវក្តៅនេះ ដោយជៀសវាងនៅការបាត់បង់រូបគាត់ដោយមិនបានអ្វីសោះ។ ហើយវាក៏ជាអ្វីដែលលោក Gary Linker ធ្លាប់និយាយថានឹងអាចកើតឡើងផងដែរ។

ក្នុងនោះលោក Gary Linker ដែលជាពិធីករ ក៏ដូចជាអតីតកីឡាករបាល់ទាត់ម្នាក់ផងនោះ បានប្រាប់ទៅកាន់សារព័ត៌មាន​ The Sun ថា “ខ្ញុំគិតថា Harry នឹងចាកចេញពី Tottenham ហើយគាត់នឹងធ្វើវា។ ខ្ញុំគិតថាគាត់ចង់ទៅ ហើយគាត់នឹងធ្វើអោយរឿងនេះកើតឡើង។ នេះជាពេលដល់សមស្របសម្រាប់គាត់ ហើយក្លឹបដែលសាកសមនឹងគាត់ក៏មករកគាត់ដូចគ្នា។ ទីក្រុង Munich គឺជាក្រុងដល់ល្អមួយ ហើយក្លឹប Bayern ក៏ជាក្លឹបមួយដែលល្អនៅក្នុងពិភពលោកផងដែរ”។

លោក Gary Linker ក៏បានបន្ថែមទៀតថា “វាមិនមែនត្រឹមតែការស៊ុតបញ្ចូលទីនោះទេ ប៉ុន្តែក៏ជាការ assists, ទម្រង់របស់គាត់ និងសមត្ថភាព ជាអ្នកដឹកនាំរបស់គាត់ផងដែរ។ ប៉ុន្តែនៅពេលដែលគាត់បានឈានដល់រដូវកាលចុងក្រោយនៃកុងត្រារបស់ខ្លួន សម្រាប់ខ្ញុំ គឺវាសាកសមណាស់ចំពោះ Spurs ដែលនឹងទទួលបានតម្លៃ ៨០លាន ឫក៏ ១០០លានផោននៅពេលនេះ ប្រសិនជាងបាត់បងគាត់ដោយមិនបានអ្វីសោះ”។

គួរបញ្ជាក់ថាក្លឹប Bayern បានដាក់សំណើរចុងក្រោយក្នុងការផ្ទេរយក Kane ក្នុងតម្លៃប្រមាណ ៨៦លានផោន និងបានជម្រុញទៅកាន់ក្លឹបដែលមានមូលហេតុនៅភាគខាងជើងទីក្រុងឡុងដ៍ អោយធ្វើការសម្រេចចិត្ត។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេបានបញ្ជាក់ថា នឹងត្រូវប្រកួតប្រជែងជាមួយនឹងក្លឹប PSG ដែលកំពុងស្វែងរកនៅអ្នកមកជំនួសកន្លែងរបស់កីឡាករ Kylian Mbappe នៅរដូវក្តៅនេះដូចគ្នា៕