Arsenal ប្រជែង Lazio ដើម្បី​ចុះហត្ថលេខា​លើ​ខ្សែបម្រើ Eintracht Frankfurt

0

យោង​តាម​កាសែត Calciomercato បាន​និយាយ​ថា Arsenal កំពុង​ស្វែងរក​ការ​ផ្លាស់​ប្តូរ​មួយ ដើម្បី​ចុះហត្ថលេខា​លើ​ខ្សែបម្រើ Djibril Sow ពី Eintracht Frankfurt ។

Sow ជា​កីឡាករ​វ័យ 26 ឆ្នាំ​មាន​តួនាទី​ជា​ខ្សែបម្រើ​កណ្តាល​ដ៏​មាន​ជំនាញ​ម្នាក់ ដែល​បាន​ពិភាក្សា​លើ​ការ​ផ្ទេរ​ទៅ Lazio ក្នុង​តម្លៃ 15 លាន​អឺ​រ៉ូ ហើយ Sevilla ក៏​ចាប់អារម្មណ៍​លើ​រូប​គាត់​ផង​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ Arsenal កំពុង​សម្លឹង​រក​អ្នក​ជំនួស Granit Xhaka នៅ​តំបន់​ខ្សែបម្រើ ព្រោះ​លោក Mikel Arteta គិត​ថា​កីឡាករ​រូប​នេះ​មាន​ចង្វាក់​លេង​ស្រ​ដៀង​នឹង​មិត្ត​រួម​ជាតិ​របស់​គាត់​៕