ក្លឹបមួយនេះ កំពុងចរចាខ្ចីជើងខ្សែបម្រើ Van de Beek ពីក្លឹប Man Utd

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Noticias de Gipuzkoa បានអោយដឹងថាក្លឹប Real Sociedad កាន់តែខិតជិតក្នុងការខ្ចីជើងកីឡាករហូឡង់ម្នាក់ពីក្លឹប Man United សម្រាប់រដូវកាល ២០២៣-២៤ ជាមួយនឹងជម្រើផ្ទេរជាអចិន្ត្រៃយ៍ ប្រសិនជាកីឡាករវ័យ ២៦ឆ្នាំចាប់អារម្មណ៍លេងនៅ La Liga។

គួរបញ្ជាក់ថា Van de Beek មានពេលវេលាលេងដ៏ពិបាកមួយចាប់តាំងពីមកចូលរួមជាមួយនឹងក្លឹប United នាឆ្នាំ២០២០ ពីក្លឹប Ajax។ គាត់ទើបតែបង្ហាញខ្លួនបាន ៦០ប្រកួត និងចំណាយពេលលេងខ្ចីជើងនៅក្លឹប Everton ទៀតផង៕