បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester United បានពង្រឹងនៅសំណើររបស់ខ្លួនជាថ្មីទៅកាន់ក្លឹប Atalanta បន្ទាប់ពីធ្វើការពិភាក្សាគ្នាដោយផ្ទាល់រួច។ កញ្ចប់ថវិការលើកនេះ អាចច្រើនជាង ៦០លានអឺរ៉ូ។
ក្នុងនោះត្រូវបានជឿជាក់ថាការចរចាកំពុងត្រូវបានបន្ត ដោយក្លឹប Man United ចង់អោយការផ្ទេរមួយនេះបញ្ចប់កាន់តែឆាប់ ដើម្បីអាចមានពេលផ្តោតលើការផ្ទេរកីឡាករផ្សេងទៀត៕