បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប AC Milan បានឈានដល់ការនិយាយព្រមព្រៀងគ្នាជាមួយនឹងក្លឹប Valencia សម្រាប់ការចុះហត្ថលេខាលើកីឡាករ Yunus Musah។ ការពិភាក្សាដ៏វិជ្ជមានមួយត្រូវបានធ្វើឡើង ដោយក្លឹបទាំង ២បានព្រមព្រៀងគ្នាទៅលើលក្ខខណ្ឌផ្ទេរមួយនេះ។
ក្នុងនោះក្លឹប Milan នឹងធ្វើការដាក់សំណើរជាផ្លូវការណ៍ ទៅតាមដំណាក់កាលនៃការផ្ទេរ ហើយអ្វីៗនឹងត្រូវបានរួចរាល់ ជាមួយនឹងការធ្វើតេស្តសុខភាពនៅសប្តាហ៍ក្រោយ៕