Ancelotti បានបញ្ជាក់ជាថ្មី អំពីរឿងអនាគតរបស់គាត់

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Ancelotti បានឆ្លើយយ៉ាងនេះពេលសួរអំពីអនាគតគាត់ថា “ខ្ញុំមិនដែលនិយាយអំពីក្រុមជម្រើសជាតិប្រេស៊ីលនោះទេ។ ខ្ញុំជាគ្រូបង្វឹករបស់ Real Madrid ហើយខ្ញុំនៅទីនេះ”។

លោកក៏បានបន្ថែមទៀតថា “ខ្ញុំនឹងមិននិយាយអំពីរឿងនេះទៀតនោះទេ។ ខ្ញុំមានកុងត្រា ហើយខ្ញុំនឹងនៅទីនេះ។ ពួកយើងរងចាំមើលនៅឆ្នាំក្រោយថានឹងមានអ្វីកើតឡើង”៕