បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Ancelotti បានឆ្លើយនឹងសំនួរទាក់ទងនឹង Mbappe ថា “Mbappe? ខ្ញុំមិនដែលនិយាយអំពីកីឡាករណាម្នាក់ ដែលមិនមែនជាកីឡាកររបស់ក្លឹប Real Madrid នោះទេ”។
លោកក៏បានបន្ថែមទៀតថា “ខ្ញុំអាចនិយាយអំពី Bellingham, Arda Güler, Fran García និង Brahim ដែលទើបតែត្រលប់មកពីលេងខ្ចីជើងនៅ Milan..។ ការនិយាយអំពីកីឡាករ ដែលមិនមែននៅក្លឹបមួយនេះ គឺជារឿងខុស”៕