បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Liverpool និង Al Ittihad បានកំពុងពិភាក្សាទៅលើព័ត៌មានលម្អិតចំពោះការផ្ទេរ Fabinho ដោយរួមបញ្ចូលទាំងប្រាក់បង់ដំបូង, លក្ខខណ្ឌបង់ និងរឿងជាច្រើនទៀតទាក់ទងនឹងការដាក់សំណើរផ្លូវការណ៍។
គួបញ្ជាក់ថា Fabinho បានយល់ព្រមនៅកិច្ចព្រមព្រៀងបន្ទាប់ពីនិយាយជាមួយនឹង Nuno រួច ប៉ុន្តែក្លឹបត្រូវការចរចាព័ត៌មានលម្អិត មុននឹងទទួលបានភ្លើងខៀវ៕