បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester United កំពុងសម្លឹងឃើញអ្នកចាំទីជប៉ុន ដែលកើតឆ្នាំ២០០២ គឺកីឡាករ Zion Suzuki របស់ក្លឹប Urawa Reds។
គាត់ជាជម្រើសអ្នកចាំទីបម្រុងម្នាក់ដែលក្លឹប Man Utd សម្លឹងឃើញ។ ប៉ុន្តែមិនទាន់មានការព្រមព្រៀងគ្នាណាមួយនោះទេ។
គោលដៅចំបង់របស់ក្លឹបនៅតែជាកីឡាករ Andre Onana។ ដោយការពិភាក្សាជាមួយនឹងក្លឹប Inter នៅតែបន្ត ហើយតម្លៃដែលអាចធ្វើអោយការផ្ទេរមួយនេះអាចសម្រេចបានគឺ ៥៥លានអឺរ៉ូ៕
