លោក Luis Castro នឹងទៅទទួលតំណែងមួយនេះនៅក្លឹប Al Nassr

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Luis Castro បានចុះហត្ថលេខាជាមួយនឹងក្លឹប Al Nassr ក្នុងតំណែងជាគ្រូបង្វឹក។ គាត់នឹងមកចូលរួមជាមួយនឹងក្រុមរបស់ Cristiano Ronaldo ដែលនឹងអាចមានការចុះហត្ថលេខាយកកីឡាករបន្ថែមទៀតបន្ទាប់ពីកីឡាករ Brozovic។

ក្នុងនោះលោក Castro បានចាកចេញពីក្លឹប Botafogo នឹងមកស្វែងរកបទពិសោធន៍ថ្មីនៅលីគអារ៉ាប់៕