លោក Pochettino លើកឡើងយ៉ាងនេះ ក្រោយទទួលតំណែងជាគ្រូបង្វឹក Chelsea

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Pochettino ដែលជាគ្រូបង្វឹកថ្មីរបស់ក្លឹប Chelsea បានលើកឡើងថា “វាជារឿងងាយស្រួលក្នុងការនិយាយព្រមទៅកាន់ក្លឹប Chelsea។ ពួកយើងធ្វើការខ្លាំង ហើយលេងទៅតាមអ្វីដែលធ្វើអោយអ្នគគាំទ្រសប្បាយរីករាយជាមួយបាល់ទាត់”។

លោក Pochettino បានបន្ថែមទៀតថា “ប្រវត្តិរបស់ក្លឹប Chelsea គឺជាការឈ្នះ នឹងនៅកំពូលតារាង។ យើងមិនអាចម្តងឡើង ម្តងចុះនោះទេ។ ក្នុងរយៈពេល ១០, ១២, ១៥ ឆ្នាំចុងក្រោយ Chelsea គឺជាក្រុមដ៏អស្ចារ្យបំផុតនៅក្នុងប្រទេសអង់គ្លេស”៕