នៅចាំតែរឿងនេះទេ!! Man Utd នឹងដាក់សំណើរជាផ្ទេរយក Andre Onana ជាផ្លូវការណ៍

0

បរទេស៖​ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester United បានធ្វើការទំនាក់ទំនងដោយផ្ទាល់ ដើម្បីបញ្ជាក់អំពីការផ្ទេរអ្នកចាំទី Andre Onana នៅរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ អ្នកចាំទីរូបនេះ ត្រូវបានអោយតម្លៃខ្ពស់ដោយលោក Erik ten Hag។

ក្នុងនោះ Man Utd នៅចាប់ការបញ្ជាក់អំពីស្ថានភាពរបស់ David de Gea មុននឹងធ្វើការសម្រេចចិត្តចំពោះសំណើរផ្លូវការណ៍ទៅលើ Onana។ ខណៈក្លឹប Inter ចង់បានតម្លៃយ៉ាងតិច ៥០លានអឺរ៉ូ៕