Bayern ហ៊ានតំឡើងថ្លៃផ្ទេរ Harry Kane ដល់ទៅ….. សម្រាប់សំណើរលើកទី២

0

បរទេស៖ ម្ចាស់ជើងឯងលីគកំពុងអាឡឺម៉ង់មួយនេះធ្លាប់បានដាក់សំណើរដែលមានតម្លៃ ៦០លានផោន សម្រាប់ផ្ទេរយកប្រធានក្រុមជម្រើសអង់គ្លេស Kane ម្តងរូចមកហើយ ប៉ុន្តែត្រូវបានក្លឹប Spurs ធ្វើការបដិសេធចំពោះសំណើរមួយនេះ។ ហើយបើយោងតាមការចេញផ្សាយរបស់ Evening Standard បានអោយដឹងថាក្លឹប Bayern បានត្រៀមរួចរាល់ក្នុងការដាក់សំណើរជាលើកទី២។

គួរបញ្ជាក់ថាក្លឹប Bayern អាចនឹងបន្ថែមនៅតម្លៃក្នុងការផ្ទេរមួយនេះឡើងដល់ ៨៦លានផោន ប៉ុន្តែខាងក្លឹប Tottenham បានបញ្ជាក់យ៉ាងច្បាស់ថាខ្លួនត្រូវការយ៉ាងតិច ១០០លានផោនសម្រាប់ការផ្ទេរយក Harry Kane។ ក្នុងនោះកុងត្រារបស់កីឡាករវ័យ ២៩ឆ្នាំរូបនេះ បានឈានដល់ឆ្នាំចុងក្រោយជាមួយនឹងក្លឹប Spurs ហើយ៕