Kovacic លើកឡើងយ៉ាងនេះ ក្រោយបានទៅចូលរួមជាមួយ Man City

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Mateo Kovacic បាននិយាយយ៉ាងនេះ ក្រោយការផ្ទេរទៅកាន់ Man City ថា “វាជាការផ្ទេរដ៏អស្ចារ្យមួយសម្រាប់ខ្ញុំ។ មនុស្សគ្រប់គ្នាដែលបានមើលក្រុមមួយនេះ ដែលលេងក្រោមការដឹកនាំរបស់ Pep គឺបានដឹងយ៉ាងច្បាស់ថាពួកគេល្អយ៉ាងណា។ ពួកគេជាក្រុមដ៏ល្អនៅក្នុងពិភពលោក”។

ក្នុងនោះ Kovacic បានបន្ថែមទៀតថា “ការចូលរួមជាមួយនឹងក្រុមមួយនេះ គឺជាក្តីសម្រៃរបស់កីឡាករបាល់ទាត់ជាច្រើន”៕