ទើបតែអាយុ ១៦ឆ្នាំប៉ុណ្ណោះ!! ប៉ុន្តែត្រូវក្លឹបធំនៅតំបន់អឺរ៉ុបមួយនេះទិញយកទៅហើយ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Man City កាន់តែខិតជិតក្នុងការចុះហត្ថលេខាយកខ្សែប្រយុទ្ធវ័យ ១៦ឆ្នាំ Luca Fletcher ពីក្លឹប Reading។

ក្នុងការនោះធ្វើតេស្តសុខភាពរួចរាល់ ស្របពេលដែលឯកសារកំពុងធ្វើការចុះហត្ថលេខា។ តម្លៃក្នុងការផ្ទេរប្រមាណ ៦សែនផោន ជាមួយការបូកបន្ថែមតម្លៃផ្សេងៗនាពេលអនាគត។

ការចុះហត្ថលេខាមួយនេះ គឺស្ថិតនៅក្នុងគម្រោងរបស់ក្លឹប Man City ក្នុងការអភិវឌ្ឍន៍នៅយុវជនដែលមានទេពកោសល្យបាល់ទាត់៕