បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Yannick Bisseck នឹងក្លាយជាកីឡាកររបស់ក្លឹប Inter នៅថ្ងៃបន្ទាប់។ តម្លៃផ្តាច់កុងត្រានឹងត្រូវបង់ជា ២ដំណាក់កាល សម្រាប់ទឹកប្រាក់សរុប ៧លានអឺរ៉ូ។
ក្នុងនោះ វាក៏មិនអាចផ្លាស់ប្តូរនៅផែនការរបស់ក្លឹប Inter Milan សម្រាប់ការចុះហត្ថលេខាយក Cesar Azpilicueta នោះទេ៕