Home ព័ត៌មានកីឡា Spurs នឹងយកអ្នកចាំទី Empoli មកជំនួសកន្លែងរបស់ Hugo Lloris

Spurs នឹងយកអ្នកចាំទី Empoli មកជំនួសកន្លែងរបស់ Hugo Lloris

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Tottenham បានឈានដល់ការព្រមព្រៀងនៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងកីឡាករ Guglilmo Vicario រយៈពេល ៥ឆ្នាំរហូតដល់ឆ្នាំ២០២៨។

ក្នុងនោះក្លឹប Spurs ក៏បានព្រមព្រៀងនៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងកីឡាករ Raya ផងដែរ ប៉ុន្តែក្លឹប Brentford ទាមទារតម្លៃផ្ទេរប្រមាណ ៤០លានផោន ដែលក្លឹប Spurs ចាប់ទុកថាវាមានកម្រិតខ្ពស់ណាស់។ សម្រាប់ការដាក់សំណើរទៅកាន់ក្លឹប Empoli នឹងធ្វើឡើងនាពេលឆាប់ៗខាងមុខ៕

Previous articleមកដឹងប្រាក់ឈ្នួលរបស់កីឡាករ Sandro Tonali ដែលនឹងត្រូវផ្ទេរមកលេងនៅ Newcastle
Next articleកីឡាកររូបនេះ បានបញ្ជាក់អំពីបំណង់ចង់ចាកចេញពី Man Utd នារដូវក្តៅ