បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Southampton បានតែងតាំងលោក Russell Martin ជាគ្រូបង្វឹកថ្មី ដែលមានកុងត្រារយៈពេល ៣ឆ្នាំ។
ក្នុងនោះ Russell Martin បានបញ្ជាក់ថា “វាជារឿងដ៏អស្ចារ្យការទទួលយកឱកាសនេះ ខណៈជាក្លឹបដែលមានប្រវត្តិដ៏យូរ និងសម្បូរបែប។ គោលបំណងរបស់ខ្ញុំគឺចង់ឲ្យក្លឹបនេះត្រលប់មកកាន់ជើងឯកកំពូលវិញ”៕