បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Christopher Nkunku នឹងចុះហត្ថលេខាងលើកុងត្រារយៈពេល ៦ឆ្នាំជាមួយនឹងក្លឹប Chelsea ដោយសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ២០២៩។ ក្នុងនោះតម្លៃផ្ទេរមួយនេះប្រមាណ ៦០លានអឺរ៉ូ ដែលត្រូវបង់ទៅអោយក្លឹប RB Leipzig។
សម្រាប់កីឡាករ Nkunku បានលើកឡើងថា “វាពិតជារឿងសប្បាយចិត្តណាស់។ ការខិតខំប្រឹងប្រែងដ៏ធំត្រូវបានធ្វើឡើងដើម្បីនាំខ្ញុំទៅក្លឹប ខ្ញុំចង់បង្ហាញអ្នកគាំទ្រ Chelsea នូវអ្វីដែលខ្ញុំអាចធ្វើបាននៅលើទីលាន”៕