Pep Guardiola បាន​និយាយ​យ៉ាង​ខ្លី​បែប​នេះ​! ទៅ​កាន់​កីឡាករ Kylian Mbappe

0

លោក Pep Guardiola បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ពួក​គេ​បានដឹង​រួច​ហើយ​ថា Kylian Mbappe នឹង​ផ្លាស់​ទៅ​ចូលរួម​ជាមួយនឹង​ក្លឹ​ប​ណា​នៅ​រដូវក្តៅ​នេះ ខ​ណះ​ពេល​ដែល​គ្រូបង្វឹក​រូប​នេះ បាន​ដាក់​សំណើរ​ទៅ​កីឡាករ​សញ្ជាតិ​បារាំង ។

មានការ​រំពឹង​ទុក​មួយ​ចំនួន​ជុំវិញ​ព័ត៌មាន​នៃ​ការ​ផ្ទេរ​កីឡាករ Mbappe ទៅ​កាន់ Manchester City ដែល​អាច​នឹង​កើត​មាន ប៉ុន្តែ​លោក Guardiola បាន​និយាយ​ចំ​ៗ នៅ​ពេល​ត្រូវ​បាន​សួរ​អំពី​ឱកាស​របស់​កីឡាករ​បារាំង​រូប​នេះ មក​ចូលរួម​នៅ​កីឡដ្ឋាន Etihad ។

អ្នកគ្រប់គ្រង​របស់ Man City បាន​និយាយ​ថា «​អ្នកដឹង​រួច​ហើយ​ថា​គាត់​ចង់ទៅ​ណា​» ដូចដែល​បាន​រាយការណ៍​ដោយ​ទូរទស្សន៍ El Chiringuito៕