ក្លឹបមួយនឹងដាក់សំណើរផ្ទេរយក Levi Colwill ជាថ្មី ក្រោយសំណើរចាស់តម្លៃ ៣០លានផោន ត្រូវបានបដិសេធ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Brighton នឹងដាក់សំណើរម្នាក់ទៀតសម្រាប់កីឡាករ Levi Colwill នៅសប្តាហ៍នេះ ក្រោយសំណើរតម្លៃ ៣០លានផោនមុន ត្រូវបានបដិសេធ។ ក្នុងនោះមានក្លឹបជាច្រើនចាប់អារម្មណ៍លើកីឡាករម្នាក់នេះ។ សម្រាប់ក្លឹប ​Chelsea នៅតែប្រកាន់ចំហរដដែរ គឺរក្សាទុករូបគាត់ និងផ្តល់នៅកុងត្រាថ្មីអោយគាត់។

ក្នុងនោះក្លឹបតោខៀវសង្ឃឹមថាការចាកចេញរបស់ Koulibaly នឹងអាចជួយអោយ Colwill មានពេលវេលាលេងនៅលើទីលានបានច្រើនជាងមុន និងជាគន្លឹះធ្វើអោយគាត់យល់ព្រមចុះកុងត្រាថ្មី៕