បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Kai Havertz បានបញ្ជាក់យ៉ាងច្បាស់ចំពោះក្លឹបទាំង ២ ទៅលើការផ្ទេរមួយនេះថា “គាត់ចង់លេងអោយក្លឹប Arsenal បន្ទាប់ពីគាត់បានផ្តល់ភ្លើងខៀវទៅលើកុងត្រាកាលពីសប្តាហ៍មុន”។
ក្នុងនោះកុងត្រាផ្ទាល់ខ្លួនបានព្រមព្រៀងគ្នា ហើយសំណើរថ្មីនឹងដាក់នៅពេលឆាប់ៗខាងមុខ។ ពួកគេសង្ឃឹមថាការផ្ទេរមួយនេះនឹងអាចព្រមព្រៀងគ្នាបន្ទាប់ពីការសម្រាក់អន្តរជាតិ៕