កីឡាករ Chelsea ២រូបនេះ ទទួលបានចំណាប់អារម្មណ៍ពីក្លឹបនៅអារ៉ាប៊ីសាអូឌីត

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Fali Ramadani ភ្នាក់ងាររបស់កីឡាករ​ Kalidou Koulibaly និង Edouard Mendy ជឿជាក់ថានឹងអាចទទួលបានសំណើរពីក្លឹបនៅអារ៉ាប៊ីសាអូឌីត សម្រាប់កីឡាករទាំង២រូប។

គួរបញ្ជាក់ថាមិនទាន់មានការសម្រេចចិត្តយ៉ាងណាមួយនោះទេនៅខាងកីឡាករ ប៉ុន្តែការពិភាក្សានៅតែបន្ត។ ក្នុងនោះក្លឹបមួយនៅបារាំងនៅតែតាមសួរទៅលើកីឡាករ Mendy ខណៈក្លឹប Inter នៅតែចង់បាន Koulibaly៕