បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាខ្សែការពារកូរ៉េខាងត្បូងកីឡាករ Ji-soo Kim នឹងធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេសនៅសប្តាហ៍ក្រោយ ដើម្បីធ្វើការចុះហត្ថលេខាលើកុងត្រាជាមួយនឹងក្លឹប Brentford។
គួរបញ្ជាក់ថាកុងត្រាមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ២០២៧ សម្រាប់កីឡាករជម្រើស ១១របស់ក្រុមជម្រើស U20 របស់កូរ៉េខាងត្បូងរូបនេះ៕