Martin Odegaard និយាយយ៉ាងនេះអំពីរឿងអនាគតរបស់គាត់នៅ Arsenal

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Martin Odegaard បានលើកឡើងយ៉ាងនេះអំពីអនាគតរបស់គាត់ថា “ខ្ញុំសប្បាយចិត្តនៅ Arsenal ហើយខ្ញុំសង្ឃឹមថាអាចនៅទីនេះបានរយៈពេលយូរ។ រង់ចាំមើលនៅស្ថានភាពរបស់កុងត្រា បន្ទាប់ពីរដូវក្តៅសិន”។

គាត់បានបន្ថែមទៀតថា “ខ្ញុំមិនបាននិយាយទៅកាន់ Arsenal ទេ។ ច្បាស់ណាស់ វាមិនស្ថិតនៅលើខ្ញុំនោះទេ។ មិនប្រញ៉ាប់នោះទេ ដោយកុងត្រារបស់ខ្ញុំនៅសល់យូរណាស់”៕