Inter Milan ចាប់អារម្មណ៍​ក្នុង​ការ​ចុះហត្ថលេខា​លើ​កីឡាករ​របស់ Barcelona

0

បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Fichajes បានអោយ​ដឹង​ថា Inter Milan កំពុង​ពិចារណា​យ៉ាង​ខ្លាំង លើ​ការ​ផ្លាស់​ប្តូរ​មួយ​សម្រាប់​ខ្សែការពារ​កណ្តាល Eric Garcia របស់ Barcelona នៅ​រដូវក្តៅ​នេះ ។

Garcia អាច​នឹង​បាត់បង់​ឱកាស បន្ទាប់​ពី​ការ​បង្ហាញខ្លួន​ដ៏​ល្អ​របស់​កីឡាករ Ronald Araujo, Jules Kounde និង Andreas Christensen បូក​រួម​នឹង​ការ​មក​ដល់​របស់​កីឡាករ Inigo Martinez សម្រាប់​ក្រុម Barcelona៕