Man Utd ត្រៀមដាក់សំណើរជាថ្មីម្តងទៀត ខណៈ Chelsea នៅតែទាមទារ ៧០លានផោន

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester United នឹងធ្វើការដាក់សំណើរជាថ្មីម្តងទៀតចំពោះការផ្ទេរ Mason Mount នៅប៉ុន្មានថ្ងៃខាងមុខទៀត។

នេះជាផែនការរបស់ខាងក្លឹប Man Utd ក្រោយសំណើរលើកដំបូងក្នុងតម្លៃ ៤០លានផោន ត្រូវបានបដិសេធដោយក្លឹប Chelsea។

ក្នុងនោះ Chelsea ចង់បានតម្លៃ ៧០លានផោន ប៉ុន្តែក្លឹប Man Utd ជឿជាក់ថានឹងអាចស្វែងរកនៅវិធីផ្សេងដើម្បីអាចឈានដល់កិច្ចព្រមព្រៀងផ្ទេរបាន៕