កីឡាករ Skriniar នឹងទៅចូលរួមជាមួយក្លឹបនៅបារាំង ក្នុងកុងត្រា ៤ឆ្នាំ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Milan Skriniar នឹងក្លាយជាកីឡាករផ្លូវការរបស់ក្លឹប PSG នៅខែកក្កដាខាងមុខ បន្ទាប់ពីបានចុះហត្ថលេខាលើ pre-contract ជាមួយក្លឹបកាលពីខែមករាកន្លងមក។

ក្នុងនោះ Skriniar នឹងចូលរួមជាមួយនឹងក្លឹប PSG ជាមួយនឹងកុងត្រារយៈពេល ៤ឆ្នាំ ដែលមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ២០២៧។

គួរបញ្ជាក់ថាក្លឹប PSG យកបានកីឡាករមួយចំនួនរួចមកហើយ រួមមាន Škriniar, Asensio និង Ugarte។ ដោយឡែក Kang-in Lee និង Cher Ndour ក៏ខិតជិតក្នុងការក្លាយជាកីឡាកររបស់ក្លឹបដែរ៕