ខ្សែប្រយុទ្ធ Rafa Leao ចេញមកបញ្ជាក់ព័ត៌មានជុំវិញការផ្ទេរទៅ PSG

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Rafa Leao បានធ្វើការបដិសេធចំពោះដំណឹងផ្ទេរទៅកាន់ក្លឹប PSG ដោយលោកបានលើកឡើងថា “ខ្ញុំមិនដែលគិតអំពីការចាកចេញពីក្លឹប AC Milan នោះទេ។ វាគ្មានផ្លូវទេ។ ខ្ញុំចង់បង្កើតប្រវត្តិសាស្ត្រនៅទីនេះ”។

កីឡាករ Rafa Leao បានលើកឡើងថា “ខ្ញុំបានធ្វើការសម្រេចនៅផែនការរបស់ខ្ញុំក្នុងការស្នាក់នៅ មុននឹងខ្ញុំធ្វើការចុះហត្ថលេខាលើកុងត្រាថ្មីដែលមានរយៈពេលយូរ។ ខ្ញុំមិនដែលគិតអំពីក្លឹបផ្សេងទៀតនោះទេ”៕